នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា រួមដំណើរជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សេដ្ឋ សំអុល រងសេនាធិការ ភូមិភាគ៥ លោកវរៈសេនីយ៍ឯក ប្រាក់ ផាន ទំនាក់ទំនង ព្រំដែនកម្ពុជា ថៃ ច្រក៤០០ លោកវរៈសេនីយ៍ត្រី ជួប គឹមស៊្រាង អនុប្រធានទំនាក់ទំនងច្រក២០៣ កម្ពុជា ថៃ និងលោកស្រី គឹម លី មេឃុំតាតោក បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៥០០នាក់ក្នុង សាលាអនុវិទ្យាល័យ ទឹកសុខ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត និងឧបត្ថមថវិកាចំនួន ៧១០ដុល្លា តាមសំណើរបស់លោកគ្រូ អ្នកគ្រូ សំរាប់ដាក់ ប្រព័ន្ធភ្លើងសូឡាក្នុងសាលាសំរាប់បំភ្លឺ ពេលយប់ និងបំពេញការងារពេលថ្ងៃ។ក្នុងឱកាសនោះដែរ ឯកឧត្តមបានអញ្ជើញចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋតាមគ្រួសារនិងសំរាក១យប់នៅភូមិជនជាតិព័រ ដែលមានអាកាសធាតុ ត្រជាក់ខ្លាំងនៅពេលយប់ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។