នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋ និងពិនិត្យទីតាំងដែលមានទំនាស់ដីធ្លី ស្ថិតនៅភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។