នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តប៉ៃលិន គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម អៀង វុធ អភិបាលខេត្តស្តីទី ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ថ្នាក់ក្រោមជាតិ។