នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងអង្គការសង្គមស៊ីវិល និងតំណាងប្រជាពលរដ្ឋ ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ថ្នាក់ក្រោមជាតិ នៅទីស្នាក់ការសមាគមអាដហុកសាខា ខេត្តប៉ៃលិន ។