នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរក្រុងពោធិ៍សាត់ ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ សង្កាត់ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចំនួន៣៥នាក់ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕