នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ឆាត់ លឿម ប្រធាន ឯកឧត្តម អ៊ុក គង់ លេខាធិការ និង ឯកឧត្តម សោ ចាន់ដេត សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព ការប្រែប្រួលជាវិជ្ជមាន បញ្ហាប្រឈម និងសំណូមពរ ជាមួយក្រុមប្រឹក្សាឃុំអន្លង់វិល ក្រោយពេលរៀបចំវេទិកានាពេលកន្លងទៅ នៅខេត្តបាត់ដំបង។