នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមផ្ទះ អំពីការប្រមូលផលនាឆ្នាំកន្លងមក និងរំលឹកឱ្យបងប្អូនទៅផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ឃុំ សង្កាត់ ស្ថិតនៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង