នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំំណាលជាមួយលោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុកសំឡូត និងមន្រ្តីសាលាស្រុក អំពីការចុះឈ្មោះ និងពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមឃុំនីមួយៗរបស់ស្រុកសំឡូត(លទ្ធផល និងបញ្ហាប្រឈម) និងការត្រៀមធ្វើសន្និបាតតាមឃុំទាំង៧ក្នុងស្រុកសំឡូត ស្ថិតនៅសាលប្រជុំសាលាស្រុកសំឡូត ខេត្តបាត់ដំបង។