នាព្រឹកថ្ងៃ១៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និង ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុម បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ និង១០០ថ្ងៃ របស់សពព្រឹទ្ធាចារ្យ គង់ ស្រ៊ុន អតីតអនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍កម្ពុជាខេត្តបាត់ដំបង(ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១) ជាប្រធានក្រុមសមាជិករដ្ឋសភាមណ្ឌលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា(ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣) ជាប្រធានគណៈកម្មាធិការរៀបចំជ្រើសតាំងតំណាងរាស្រ្តខេត្តបាត់ដំបង និងជាអនុប្រធានកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ស្ថិតនៅគេហដ្ឋានសព ភូមិកម្មករ សង្កាត់ស្វាយប៉ោយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។