នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៣:០០នាទីរសៀល គណ:ប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម Oshima Tadamory ប្រធានរដ្ឋសភាជប៉ុន នៅគេហដ្ឋានប្រធានរដ្ឋសភាជប៉ុន។