នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក ហ្គោតូ ហ៊្វុមីអុ លេខាធិការទី១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ និងផ្តល់ព័ត៌មានស្តីពី ការវិវត្តន៍ នៃការរៀបចំដំណើរទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន របស់គណៈកម្មការទី១ព្រឹទ្ធសភា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕