នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម យ៉ង់ សែម ប្រធានស្តីទីគណៈកម្មការទី១ ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលេខាធិការទី១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបផ្តល់ព័ត៌មានស្តីពី ការវិវត្តន៍ នៃការរៀបចំដំណើរទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន របស់គណៈកម្មការទី១ព្រឹទ្ធសភា នៅចុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា៕