នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ឯកឧត្ដម យ៉ង់ សែម ដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាយភីយូ និងពិធីបិទមហាសន្និបាតសហភាពអន្តសភាលើកទី១៣៥។ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំខាងលើនេះ គណៈប្រតិភូសភាកម្ពុជាបានឡើងថ្លែងពន្យល់អំពីសភាពការណ៍ទូទៅរបស់កម្ពុជា ជាពិសេសគឺការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ជាធរមាន និងការរីកចំរើននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។