នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាពធ្វើបទបង្ហាញ ស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍ អេយសៀ (University of South East Asia) មកពីខេត្តសៀមរាប សរុបចំនួន៤៧នាក់ ដែលមកធ្វើទស្សនកិច្ចសិក្សា នៅព្រឹទ្ធសភា។