នាព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម វង សូត រដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសិក្សាស្វែងយល់អំពីការអន្តរាគមន៍សង្គមកិច្ច ជួយដល់ប្រជាជនក្រីក្រងាយរងគ្រោះ និងជនរងគ្រោះមហន្តរាយផ្សេងៗ និងជនចំណាកស្រុកដោយប្រថុយប្រថាន ការដោះស្រាយបញ្ហាជនអាណាថា ការប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស និងការជួយជនរងគ្រោះដោយអំពីជួញដូរ ការអនុវត្តនយោបាយជាតិចំពោះជនពិការ និងការការពារលើកកម្ពស់សិទ្ធិសុខុមាលភាពជនពិការតាមអនុញ្ញានៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ និងការអនុវត្តច្បាប់ស្តីពីកិច្ចការពារលើកកម្ពស់ជនពិការ៕