នាវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី0៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអនុញ្ញាតអោយលោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលធ្វើបទបង្ហាញអំពីខ្លឹមសារត្រៀមជំនួប ពិភាក្សាការងារ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕