នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ទាវ វណ្ណុល ប្រធានគណៈកម្មការ បានអនុញ្ញាតឲ្យលោក សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលធ្វើបទបង្ហាញអំពីខ្លឹមសារត្រៀមជំនួប ពិភាក្សាការងារជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦៕