នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៩:០០នាទី នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជំនួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និយោជក កម្មករ និយោជិក ព្រមទាំងការកសាង លើកកម្ពស់សមត្ថភាព បច្ចេកទេស និងវិជ្ជាជីវៈឲ្យមានការរីកចម្រើនស្របតាមបទដ្ឋានអន្តរជាតិ និងការការពារពលករខ្មែរ ដែលត្រូវបញ្ជូនទៅធ្វើការនៅបរទេស។