នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីដាំកូនឈើ និងចែកកូនឈើ ដល់អង្គភាពនានាក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យរុក្ខទិវា ឆ្នាំ២០១៦ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។