នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ និងសមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុកសំឡូត ដើម្បីស្តាប់អំពីសកម្មភាពការងារជុំវិញការចុះឈ្មោះបោះឆ្នោតនាពេល ខាងមុខ ស្ថិតនៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង។