ឯកឧត្តម អ៊ុក គង់ បានពាំនាំនូវអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ដែលជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ
ថ្ងៃទី 4 ខែសីហា ឆ្នាំ2024
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា ភូមិភាគ៤ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសំឡូត ខេត្តបាត់ដំបង និងលោក សួស សុភ័ក្រ្ត ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំនូវអំណោយ និងការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ១៧គ្រួសារ ដែលជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ស្ថិតនៅក្នុងភូមិកន្ទួត និងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
អត្ថបទពាក់ព័ន្ធ