នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បួងឃ្មុំ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ខេត្ត និងអង្គភាពពាក់ព័ន្ធចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងនិងស្រុក ប្រធានក្រុមប្រឹក្សាក្រុង និងស្រុក ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មន្ទីអប់រំ យុវជន និងកីឡា ព្រមទាំងអធិការនគរបាលក្រុង-ស្រុក។