នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាក្រុងស្វាយរៀង ខេត្តស្វាយរៀង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ សរុបចំនួន៣៥រូប ដើម្បីស្តាប់របាយការណ៍ និងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក និងសំណូមពរផ្សេងៗរបស់ថ្នាក់មូលដ្ឋាន ។