នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការអង្គការលីកាដូ ខេត្តស្វាយរៀង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញស្តាប់របាយការណ៍របស់តំណាងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លីក្នុងខេត្តស្វាយរៀង។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន