នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Rohna Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីប្រមូលព័ត៌មានអំពីសិទ្ធិមនុស្សនៅកម្ពុជា និងធ្វើរបាយការណ៍ជូនសម័យប្រជុំលើកទី៣៣ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន