ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៤ នៅទីក្រុងលូសាកា ប្រទេសហ្សាំបៀ ឯកឧត្ដម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានឡើងថ្លែងពន្យល់ និងថ្លែងតវ៉ាចំពោះសេចក្តីសម្រេចចិត្ត (Decision) អំពីករណីសិទ្ធិមនុស្ស ចំនួន ០៥ ករណី របស់កម្ពុជាពាក់ព័ន្ធសមាជិកសភា ដែលគណៈកម្មការសិទ្ធិមនុស្សសមាជិកសភា អាយភីយូ បានដាក់សុំការអនុម័តពីអង្គប្រជុំក្រុមប្រឹក្សាភិបាលអាយភីយូ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។