ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងកិច្ចប្រជុំរួម នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៤
ថ្ងៃទី 27 ខែមីនា ឆ្នាំ2024
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ដោយមានការចូលរួមពីលោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងកិច្ចប្រជុំរួម នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៤ ដើម្បីពិនិត្យសម្រេចលើ ១-របាយការណ៏ហិរញ្ញវត្ថុ ២-របាយការណ៏និងការសម្រេចពាក់ព័ន្ធនឹងសិទ្ធិមនុស្សរបស់សមាជិកសភា ៣-របាយការណ៏របស់គណៈកម្មាធិការអចិន្ត្រៃយ៍និងក្រុមនានា។ ជាមួយគ្នានេះក្រុមប្រឹក្សាភិបាលនឹងបោះឆ្នោតអនុម័តសមាសភាពថ្មីនៃគណៈកម្មាធិការអចិន្ត្រៃយ៍នានាផងដែរ។
អត្ថបទពាក់ព័ន្ធ