Responsive image
  
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯ.ឧ យ៉ង់ សែម អនុប្រធានគណៈកម្មាការទី១ព្រឹទ្ធសភា ចូលរួមមហា សន្និបាតលើកទី134 នៃសហភាពអន្តរសភា នៅទីក្រុង លូសាកា សាធារណៈរដ្ឋហ្សាំបៀ
 ថ្ងៃទី 24 ខែមីនា ឆ្នាំ2024
sg_20_3_2016_1 sg_20_3_2016_2
sg_20_3_2016_1 sg_20_3_2016_1
sg_20_3_2016_1 sg_20_3_2016_1

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ2016នេះ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯ.ឧ យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងមានការចូល រួមពី លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ល.ជ ជូឡុង ស៊ូម៉ារ៉ា អនុប្រធានគណៈកម្មការទី៥រដ្ឋសភា ឯកឧត្ដម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសសភា ឯកឧត្ដម ស្រ៊ុន ដារ៉ា អគ្គ.រងរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរួម (Assembly) កិច្ចប្រជុំក្រុមប្រឹក្សាភិបាល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សន្តិភាព និងសន្តិសុខអន្តរជាតិ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ព្រមទាំងកិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេង និងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក ក្នុងអំឡុងពេលចូលរួមមហា សន្និបាតលើកទី១៣៤ នៃសហភាពអន្តរសភា នៅទីក្រុង លូសាកា សាធារណៈរដ្ឋហ្សាំបៀ។ ប្រធានបទសំខាន់ៗដូចជា ១. ការធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យរស់រវើកឡើងវិញ ការផ្តល់ សំលេងឲ្យ យុវជន ២. អំពើភេរវកម្ម: សេចក្តីត្រូវការដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ​ប្រយុទ្ធប្រឆាំងការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៣.កិច្ចការពារយូរអង្វែងមិនឲ្យមាន ការបំផ្លិចបំផ្លាញ និងការធ្វើកាន់តែអន្តរាយដល់សម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិរូបិយនិងអរូបិយ ត្រូវបានលើកយកមកពិភាក្សា យ៉ាងផុលផុស។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី