នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាឲ្យលោក Jonhannes Krusemark-Camin ប្រធានគម្រោងអង្គការមូលនិធិ Max Planck និងលោកស្រីបណ្ឌិត Swanje Pabst អ្នកស្រាវជ្រាវជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីត្រៀមរៀបចំសិក្ខាសាលាអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ នាពេលខាងមុខ៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន