គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានជួបសវនាការជាមួយលោកជំទាវ Wan Hea-Lee ប្រធានការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា(UNOHCHR) ដើម្បីស្វែងយល់អំពីការពិនិត្យតាមដានការអនុវត្ត ព្រមទាំងប្រសិទ្ធភាពបណ្តាអនុសាសន៍របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិតាមយន្តការ UPR កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ៕