ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អនុញ្ញាតឲ្យប្រធានអង្គការការីតាស-កម្ពុជា និងបុគ្គលិករបស់អង្គការ ចូលជូនពរក្នុងឱកាសចូលឆ្នាំសកល២០១៦
ថ្ងៃទី 26 ខែធ្នូ ឆ្នាំ2024
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក គឹម រតនា ប្រធានអង្គការការីតាស-កម្ពុជា និងបុគ្គលិករបស់អង្គការ ចូលជូនពរក្នុងឱកាសចូលឆ្នាំសកល២០១៦ខាងមុខ។
ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្កការការីតាសដែលបានជួយគណៈកម្មការទី១ព្រឺទ្ធសភា រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តសិទ្ធិ និងច្បាប់ ហើយជាមួយគ្នានេះដែរ អង្គការកាតារីតាស ក៏បានជួយឧបត្តម្ភគាំទ្រនៅក្នុងកម្មវិធីជាច្រើន តាមរយៈគម្រោងអភិវឌ្ឍន៍លើវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសលើកស្ទួយសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ។
ក្នុងឱកាសនេះដែរ លោក គឹម រតនា ប្រធានអង្គការការីតាស-កម្ពុជា ក៏បានសំណូមពរឲ្យមានកិច្ចសហប្រតិបត្តិការវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការការីតាស ដើម្បីបន្តលើកស្ទួយជីភាពប្រជាជនកម្ពុជា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ