ឯកឧត្តម គង់ គាំ បានជួបពិភាក្សាការងារជាមួយគណ:អភិបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង
ថ្ងៃទី 18 ខែធ្នូ ឆ្នាំ2024
កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលា ម៉ោង ៣:៣០នាទី គណៈប្រតិភូគណ:កម្មការទី១ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ បានជួបពិភាក្សាការងារជាមួយគណ:អភិបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដើម្បីលើកយកបញ្ហារបស់ប្រជាពលរដ្ឋដែលគណ:កម្មការទទួលបានផ្ទាល់នៅពេលជួបជាមួយតំណាងអង្គការសង្គមស៊ីវិល ដាក់ជូនគណ:អភិបាលខេត្តបំភ្លឺ និងស្តាប់របាយការណ៍របស់ខេត្តទាក់ទងនឹងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនាពេលកន្លងមក ៕
អត្ថបទពាក់ព័ន្ធ