គណៈប្រតិភូព្រឹទ្ធសភាបានមកដល់ Wellington ហើយ បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្ដម Rt Hon David Carter ប្រធាន រដ្ឋសភាប្រទេស New Zealand, ជួបជាមួយ ឯកឧត្ដម Tutehounuku (Nuk) Korako ប្រធានគណៈកម្មការកិច្ចការជនជាតិដើមភាគតិច Maori រួមទាំងឯកឧត្ដម លោកជំទាវ ដែលជាជនជាតិដើមភាគតិច និងជាសមាជិកសមាជិកាគណៈកម្មការជនជាតិដើមភាគតិច។ ហើយបន្ទាប់ មកទៀត គណៈប្រតិភូបានជួបជាមួយអ្នកទទួលបន្ទុកខាងបណ្ណាល័យសភា និងបានស្ដាប់បទបង្ហាញ ព្រមទាំងដើរទស្សនាកន្លែងតាំង សៀវភៅនានានៅក្នុងបណ្ណាល័យនោះផងដែរ។