នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅទីស្នាក់ការអង្គការលីកាដូ ខេត្តព្រះសីហនុ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញទទួលជួបពិភាក្សា ការងារជាមួយនឹងតំណាងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងជួប សំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន