នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ មេភូមិ ជំនួយការភូមិ និងប្រធានសមាគមន៍ក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន៣៥រូប ដើម្បីស្តាប់របាយការណ៍ និងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក និងសំណូមពរផ្សេងៗរបស់ថ្នាក់មូលដ្ឋាន ។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន