Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅសាលាខេត្តកំពង់ឆ្នាំង
 ថ្ងៃទី 7 ខែសីហា ឆ្នាំ2024
cc1_5_8_2015_1 cc1_5_8_2015_1
cc1_5_8_2015_1 cc1_5_8_2015_1


នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃ ព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់សេចក្តីរាយការណ៍ ស្តីពីការដោះស្រាយពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ និងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក និងសំណូមពរផ្សេងៗ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយសមាសភាពអញ្ជើញចូលរួមមាន ៖ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលក្រុង-ស្រុក ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក ស្នងការប៉ូលីសខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរអប់រំយុវជន និងកីឡា អធិការប៉ូលីស ក្រុង-ស្រុក នៃខេត្តកំពង់ឆ្នាំង។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពេញបញ្ជូនទៅតាមក្រោយ

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី