គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប
ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គឹម ឆៃហៀង អភិបាល រងខេត្តសៀមរាប ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ខេត្ត និងអង្គភាពពាក់ព័ន្ធចំណុះខេត្ត ស្តីពីការដោះស្រាយ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បញ្ហាលំបាក និងសំណូមពរ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិ បាលក្រុងនិងស្រុក ប្រធានក្រុមប្រឹក្សាក្រុង និងស្រុក ស្នងការប៉ូលីសខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកិច្ចការនារី មន្ទីរ សង្គមកិច្ច មន្ទីរការងារ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មន្ទីអប់រំ យុវជន និងកីឡា ព្រមទាំងអធិការប៉ូលីសគ្រប់ស្រុក។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ