Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ
 ថ្ងៃទី 22 ខែឧសភា ឆ្នាំ2024
cco1_20_5_2015_1
cco1_20_5_2015_2 cco1_20_5_2015_3

នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់ខេត្ត និងអង្គភាពចំណុះខេត្ត ស្តីពីការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពល​រដ្ឋ បញ្ហា​លំ​បាក និងសំណូមពរ។


ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថាដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីក្នុងខេត្ត អាជ្ញាធរ ខេត្តបានខិតខំដោះ​​ស្រាយ​​​​ ដោយមិនឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែល​ស្រប​​តាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹក​នាំ​ដ៏ឈ្លាស់វៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងការខិតខំដោះស្រាយបញ្ហាខាងលើ ក៏មាន​បញ្ហាជាអសកម្មមួយចំនួនដែលកើតមានឡើង ក្នុងខេត្ត ដែលបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនតូចទទួលយកនូវការដោះស្រាយរួចរាល់ហើយ ប៉ុន្តែនៅតែបន្តរុករកដីថ្មីបន្ថែមទៀត។​
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ក៏បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់សមិទ្ធផលនានាដែលខេត្ត សម្រេចបាន។ ស្របជាមួយនឹងលទ្ធផលទាំងនេះ ឯកឧត្តម បានសំណូមពរ ឲ្យអាជ្ញាធរខេត្ត ខិតខំបន្តអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើឲ្យខេត្ត ទទួលបានជោគជ័យក្នុងការដោះស្រាយវិវាទដីធ្លីក្នុងខេត្ត និងធ្វើការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕


អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី