ឯកឧត្តម គង់ គាំ ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ចំនួន៣៥រូប នៅក្នុងក្រុងស្ទឹងសែន
ថ្ងៃទី 21 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រធានក្រុមប្រឹក្សាសង្តាត់ជាចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ គ្រប់សង្កាត់ក្នុងក្រុង មេភូមិ ជំនួយការភូមិ និងប្រធានសមាគមន៍ក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៣៥រូប ដើម្បីស្តាប់របាយការណ៍ និងអង្កេតស្ថានភាពសិទ្ធិមនុស្ស បញ្ហាប្រឈមក្នុងអនុវត្តកន្លងមក និងសំណូមពរផ្សេងរបស់ថ្នាក់មូលដ្ឋាន។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ