គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ គាំ ជួបពិភាក្សាការងារ ជាមួយអង្គការលីកាដូ និងប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លី
ថ្ងៃទី 19 ខែឧសភា ឆ្នាំ2025
ឯកឧត្តម គង់ គាំ ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារ ជាមួយអង្គការលីកាដូ និងប្រជាពលរដ្ឋដែលរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លី
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅទីស្នាក់ការអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ខេត្តកំពង់ធំ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធាន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនឹងលោក ញូង សាមឿន តំណាងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដើម្បីស្តាប់របាយការណ៍អង្គការសិទ្ធិមនុស្ស និងជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្ស និងបញ្ហាទំនាស់ដីធ្លីក្នុងខេត្តកំពង់ធំ។
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ