កិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាទទួល បន្ទុកកិច្ចការអន្តរសភាកម្ពុជា-ឡាវ-វៀតណាមCLV
ថ្ងៃទី 14 ខែឧសភា ឆ្នាំ2024
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចការ អន្តរសភាកម្ពុជា-ឡាវ-វៀតណាមCLV បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម អនុប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងទស្សនកិច្ចសិក្សារបស់ក្រុម សមាជិកព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការអន្តរសភាកម្ពុជា-ឡាវ-វៀតណាមCLV ដើម្បីជំរុញ និងតាមដានការអនុវត្តគោលនយោបាយ ការអភិវឌ្ឍតំបន់ត្រីកោណ នៅខេត្តរតនគរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ