Responsive image
  
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុងសែនមនោរម្យ ស្រុកពេជ្រាដា ស្រុកអូររាំង និងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តមណ្ឌលគិរី នៅសាលាក្រុងសែនមនោរម្យ
 ថ្ងៃទី 24 ខែមេសា ឆ្នាំ2024
senator-22-04-2015-1 senator-22-04-2015-2

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិ ភាគទី៨ ដឹកនាំដោយ ឯកឧត្តម សេង ម៉ារឌី និងលោកជំទាវ កែវ ម៉ាលី សមាជិក សមាជិកា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរ ដោយមន្ត្រីលេខាធិការដ្ឋានភូមិភាគទី៨ នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជួប

សំណេះសំណាល និងពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធានក្រុមប្រឹក្សាឃុំ នៃក្រុងសែនមនោរម្យ ស្រុកពេជ្រាដា ស្រុកអូររាំង និងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តមណ្ឌលគិរី ក្នុងគោលបំណង ដើម្បីក្តាប់របាយការណ៍ ស្ថានភាពទូទៅ បញ្ហាប្រឈមនានា និងសំណូមពរ ក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលបានព័ត៌មាន សម្រាប់ត្រៀមរៀបចំវេទិកាថ្នាក់ខេត្តនាពេលខាងមុខ នៅខេត្តមណ្ឌលគិរី៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី