គណៈកម្មការទី១ព្រឹទ្ធសភា បើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងគណៈកម្មការទី១រដ្ឋសភា
ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា) បានជួបប្រជុំពិភាក្សាការងារជាមួយនឹងឯកឧត្តម ងឹម ញេង សមាជិកគណៈកម្មការទី១រដ្ឋសភា ដើម្បីត្រៀមចូលរួមសន្និសីទស្តីពីការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្សអន្តរជាតិទៅជាការអនុវត្តជាក់ស្តែង នៅតាមបណ្តាប្រទេសនានា និងការចូលរួមរបស់សភាក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សន្និសីទនេះមានគោលបំណងលើកកម្ពស់ការចូលរួមរបស់សភាក្នុងការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងការត្រួតពិនិត្យតាមកាលកំណត់ជាសកល របស់ក្រុមប្រឹក្សានេះ និងផ្តល់ព័ត៌មានជូនសភាអំពីដំណើរការរបស់ក្រុមប្រឹក្សា ដើម្បីជំរុញឲ្យមានការចូលរួមកាន់តែខ្លាំងពីសភា និងធ្វើការកំណត់អំពី ការអនុវត្តដ៏ល្អរបស់សភានៅក្នុងការចូលរួមជាមួយក្រុមប្រឹក្សានិងនៅក្នុងការលើកកម្ពស់ការពារសិទ្ធិមនុស្សតាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធនានាដូចជាស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិ និងសង្គមស៊ីវិល៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ