គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា ចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋមានជំលេាះដីធ្លី នៅខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៤
ថ្ងៃទី 1 ខែធ្នូ ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា ចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋមានជំលេាះដីធ្លី នៅខេត្តកោះកុង នារសៀល ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញ ចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ ដែលមានទំនាស់ដីធ្លឺ ជាមួយក្រុមហ៊ុនUNION GROUP នៅស្រុក គិរីសាគ ខេត្តកោះកុង។
ក្នុងឱកាសនោះដែរគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាក៏បាននាំយកនូវអំណោយមួយចំនួន មកចែកជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧៧គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ៣គីឡូក្រាម មីុ៥កញ្ចប់ ត្រីខ៣កំប៉ុង និងទឹកត្រី១ដប។
ជាមួយគ្នានេះ នារសៀលថ្ងៃដ៏ដែល គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឡុក លី តំណាងក្រុមហ៊ុន UNION GROUP ដើម្បីស្វែងរកព័ត៌មានក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលស្ថិតនៅស្រុកគីរីសាគ។
ក្នុងឱកាសនោះដែរឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានផ្តល់អនុសាសន៍ដល់លោកឡុក លី តំណាងក្រុមហ៊ុនUNION GROUP ត្រូវធ្វើយ៉ាងណាបន្តការដោះស្រាយបញ្ហាដោយសន្តិិវិធី និងជៀសវាងការប្រើអំពើហឹង្សាជាមួយប្រជាពលរដ្ឋ៕
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ