Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ទស្សនកិច្ចសិក្សាអំពីការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្ស នៅខេត្តមណ្ឌលគិរី
 ថ្ងៃទី 28 ខែតុសា ឆ្នាំ2024
c1_27_10_2014_1 c1_27_10_2014_2
c1_27_10_2014_3 c1_27_10_2014_4

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំ​ដោយឯកឧត្តម គង់ គាំ ប្រធានគណៈ​កម្មការ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ ជំទប់ទី១ និងជំ​ទប់​ទី២ គ្រប់សង្កាត់ក្នុង​ក្រុងសែនមនោរម្យ និងប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ក្រុងសែនមនោរម្យដើម្បី​តាម​ដាន​ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ រួមមាន៖សិទ្ធិទទួលការអប់រំ សិទ្ធិមានកម្មសិទ្ធិ​លើអចល​ន​​ទ្រព្យ​ សិទ្ធិទទួលបានសេវាសុខាភិបាល និងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និង​បញ្ហារ​បស់ក្រុមប្រឹក្សាឃុំសង្កាត់។
បន្ទាប់មកនាព្រឹកថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបពិ​ភាក្សា​ការងារជាមួយនឹងលោក អាន គឹមឡេង ប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារ ព្រមទាំងទស្សន​​កិច្ចពន្ធ​នាគារខេត្តមណ្ឌលគិរី ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាជាមួយនឹងលោកយ៉ា ណារិន ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត និងចៅក្រមខេត្តមណ្ឌល​គិរី ដើម្បី​​សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់សិទ្ធិមនុស្ស បញ្ហាប្រឈមនានាដែលកើតមានក្នុងខេត្តមណ្ឌលគិរី។

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី