ឯកឧត្តម គង់ គាំ អញ្ជើញស្តាប់បទបង្ហាញអង្គការសង្គមស៊ីវិល ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅខេត្តកំពងចាម ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី
ថ្ងៃទី 23 ខែតុសា ឆ្នាំ2024
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្តេតនៃ ព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយ ឯកឧត្តម គង់ គាំ ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់បទបង្ហាញរបស់អង្គការ សង្គមស៊ីវិល រួមមាន ៖ គណៈកម្មការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគម ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា, ក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស, មជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព, ជំនួយ ផ្នែកច្បាប់នៃកម្ពុជា, អង្គការសមធម៌កម្ពុជា,បណ្តាញកសាងសន្តិភាពសហគមន៍ និងអង្គការស្ពានយុត្តិធម៌អន្តរជាតិ ដើម្បីជាព័ត៌មាន ក្នុងការត្រៀមចុះបេសកកម្មឈ្វេងយល់អំពីការរអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាតិភាគតិច ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់នានា នៅក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តមណ្ឌលគិរីនាថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ ។
អត្ថបទ និងរួបភាព ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ