គណៈកម្មការទី១ ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុង
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលមានរបៀបវារៈ ទី១-បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០១៤ទី២-របាយការណ៍ពាក្យបណ្តឹង ដែលទទួលបានក្នុងខែកក្កដា ឆ្នាំ២០១៤ និងទី៣-ត្រៀមលក្ខណៈសម្រាប់ប្រជុំនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការត្រៀមរៀបចំសិក្ខាសាលាអបអរសាទរខួបលើកទី៦៦ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៤។
អត្ថបទ និងរូបភាពនាយកដ្ឋានព័តមាន
អត្ថបទពាក់ព័ន្ធ