គណៈកម្មការទី១ប្រជុំផ្ទៃក្នុង
ថ្ងៃទី 18 ខែមិថុនា ឆ្នាំ2024
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដោយមានរបៀបវារៈទី១-ស្តាប់បទបង្ហាញ របស់នាយកដ្ឋានស្រាវជ្រាវច្បាប់ទាក់ទងនឹងឯកសារ បណ្តឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទី២-ពិនិត្យសេចក្តី ព្រាងរបាយការណ៍សកម្មភាព ការងាររបស់គណៈកម្មការប្រចាំខែមិថុនា និងទិសដៅសម្រាប់ខែកក្កដា ឆ្នាំ២០១៤ ទី៣-របាយការណ៍ពាក្យបណ្តឹងប្រចាំខែមិថុនា ឆ្នាំ២០១៤ និងទី៤-សេចក្តីរាយការណ៍អំពីដំណើរការនៃការត្រៀមរៀបចំសិក្ខាសាលាអបអរសាទរខួបលើកទី៦៦ ទិវាសិទ្ធិមនុស្ស៕
អត្ថបទ និងរូបភាពនាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ