Responsive image
  
គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងតំណាងវិទ្យាស្ថានសភាកម្ពុជា
 ថ្ងៃទី 2 ខែមិថុនា ឆ្នាំ2025
cm1-02-06-2014-1 cm1-02-06-2014-2

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) រួមមាន៖ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈ កម្មការ និងឯកឧត្តម ឈួន សឿន លេខាធិការគណៈកម្មការ បានអនុញ្ញាតឲ្យតំណាងវិទ្យាស្ថានសភាកម្ពុជា ចូលជួបពិភាក្សាការងារ ស្តីពីគម្រោងសាកល្បង នៃការិយាល័យទទួលពាក្យ បណ្តឹងតាមបណ្តាខេត្ត ក្រោមការជួយឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានសភាកម្ពុជា ដែលគ្រោងនឹង សាកល្បងនៅខេត្តក្រចេះ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី