Responsive image
  
ឯកឧត្តម អ៊ុក គង់ អញ្ជើញធ្វើបទបង្ហាញ ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ព្រឹទ្ធសភា ជូនដល់និស្សិត នៃសកល វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ
 ថ្ងៃទី 24 ខែឧសភា ឆ្នាំ2024
com1_23_05_2014_1 com1_23_05_2014_2

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត (គណៈកម្មការទី១ព្រឹទ្ធសភា) បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់ព្រឹទ្ធសភា ជូនដល់និស្សិតមកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបចំនួន៧០នាក់ ដែលអញ្ជើញមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់អំពីព្រឹទ្ធសភា។
ក្នុងឱកាសនោះឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានធ្វើបទបង្ហាញអំពីដំណើរ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា នីតិកាលទី៣ ក្នុងនោះសមាជិកព្រឹទ្ធសភា មានចំនួន៦១រូប ដែលសមាជិកព្រឹទ្ធសភា០២រូប ជ្រើសតាំងដោយព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា០២រូប ជ្រើសតាំងដោយរដ្ឋសភា និង៥៧រូប ជ្រើសរើសដោយការបោះឆ្នោតអសកល គឺមានន័យថា បោះឆ្នោតដោយ តំណាងរាស្ត្រក្នុងមុខតំណែង និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង០៨ភូមិភាគ។
ឯកឧត្តមបានបន្តមានប្រសាសន៍ថា ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួន០៣ គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ហើយមុខងារទាំងបីនេះមាន សារសំខាន់ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុង តាក់តែងឡើងកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំង ប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រឹតយុត្តិធម៌។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ឲ្យខិតខំសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមទៀតពីស្ថាប័នព្រឹទ្ធសភា ដើម្បីឲ្យកាន់តែ ច្បាស់អំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា។ បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក និស្សិតក៏បានអញ្ជើញទស្សនា សាលប្រជុំពេញអង្គ ព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារនានា ក្នុងបរិវេណវិមានព្រឹទ្ធសភា៕

រូបភាព ៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន



អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី